នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ ប៉ូលិស សន្តិសុខ និងអ្នកអនាម័យ នៃក្រសួងបរិស្ថាន។

មានមតិសំណេះសំណាល លោកជំទាវ ម៉ុម ថានី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដល់បងប្អូនទាំងអស់គ្នាផងដែរ។ លោកជំទាវបានឲ្យដឹងទៀតថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថានបានបង្កើតគោលនយោបាយស្តីពីកិច្ចគាំពារមន្ត្រីរាជការសំដៅលើកម្ពស់សុខុមាលភាពមន្ត្រីរាជការ និងបរិយាកាសការងារប្រកបដោយគុណភាព និងភាពសុខដុមរមនា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់មន្ត្រីចូលនិវត្តន៍ សន្តិសុខ និងអ្នកអនាម័យទាំងអស់ នៃក្រសួងបរិស្ថាន ដែលរយៈពេលកន្លងមកបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបាននូវស្ថាប័នមួយដ៏រឹងមាំដែលអាចសម្រេចបាននូវបេសកកម្មដែលរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយជោគជយ័ និងប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសសំណេះសំណាលនេះ តាមរយៈលោកជំទាវ ម៉ុម ថានី ក្រសួងបានជួយឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់មន្ត្រីចូលនិវត្តន៍ ប៉ូលិស សន្តិសុខ និងអ្នកអនាម័យទាំងអស់ ដោយក្នុង១រូបទទួលបាន មី១កេស ទឹកក្រូច១កេស ត្រីខកំប៉ុង១យួរ និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់