នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងចំណេះដឹងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូអាគុយ និងកុំព្យូទ័រ ជូនដល់មន្ត្រីនៃការរិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន តាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ការចែកជូនម៉ូតូអាគុយ និងកុំព្យូទ័រ នៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីនៃការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ទៀតថា កិច្ចការងាររបស់ការិយាល័យចំណេះដឹង និងបរិស្ថាន គឺសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងបង្កើនចំណេះដឹងបរិស្ថាន ទៅដល់សាធារណជនឲ្យបានយល់អំពីបរិស្ថាន និងផ្លាស់ប្តូរឥរិយាបថរបស់គាត់ឲ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តម ជួប ប៉ារីស៍ ក៏បានចែករំលែកនូវបទពិសោធន៍ការងារ ក៏ដូចជាផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរផងដែរ៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន