នៅរាត្រីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ទី៧-៨ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងជាមន្រ្តីបង្គោលថ្នាក់ជាតិនៃវេទិកា វិទ្យាសាស្រ្ត-នយោបាយអន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និង សេវាកម្មប្រព័ន្ធអេកូឡូស៊ី (IPBES) បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន (GSSD, GDANCP, GDLC) និងអ្នកជំនាញមកពីក្រសួងកសិកម្ម និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online លើកទី៤ស្តីពី “វេទិកាកសាងសមត្ថភាពសម្រាប់វេទិកាវិទ្យាសាស្ត្រ-នយោបាយអន្តររដ្ឋាភិបាលស្តីពីជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី”។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងការជំរុញឱ្យមានការ បង្កើតវេទិកា ឬបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់ស្តីពី IPBES ។ កិច្ចប្រជុំនេះបានរៀបចំឡើងដោយលេខាធិការដ្ឋាន IPBES ដែលមានការចូលរួមពីតំណាងជនបង្គោលថ្នាក់ជាតិ IPBES ពីប្រទេសនានាជាសមាជិក អ្នកសិក្សាស្រាវជ្រាវ អ្នកពាក់ព័ន្ធផ្សេងៗ និង UNEP-WCMC, UNDP សរុបប្រមាណជាង ១៣០ រូប។

លទ្ធផលនៃថ្ងៃទី១ អង្គប្រជុំបានចែករំលែកនូវបទពិសោធន៍ពីភាពជោគជ័យនៃវេទិកា ថ្នាក់ជាតិរបស់ប្រទេសមួយចំនួនរួមមាន Grenada, Brazil, Cameroon និង Switzerland និងបង្កើនការយល់ដឹងពីទំនាក់ទំនងរវាងវេទិកា ឬបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់ជាមួយ IPBES និងសារៈប្រយោជន៍ដែលអាចទទួលបានពីការចូលរួមចំណែកជាមួយការងាររបស់ IPBES ព្រមទាំងការណែនាំ ពីគោលការណ៍ក្នុងការ បង្កើតវេទិកា ឬបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់ សម្រាប់ការងារជីវៈចម្រុះថ្នាក់ជាតិ ដែលកម្ពុជាអាចជ្រើសរើសទម្រង់ណាដែលល្អជាគំរូសម្រាប់ការអនុវត្តនៅកម្ពុជានាពេលខាងមុខផងដែរ។ លទ្ធផលនៃថ្ងៃទី២ កិច្ចប្រជុំបានការបែងចែកជា២ក្រុម ដើម្បី ចែករំលែកចំណេះដឹង ពិភាក្សា និងផ្លាស់ប្តូរ បទពិសោធន៍ ពី ១).ការបង្កើតវេទិកា ឬបណ្តាញថ្នាក់ជាតិ និងថ្នាក់តំបន់ និង ២).សកម្មភាពនានាដែលបានអនុវត្តដោយ វេទិកា ឬបណ្តាញទាំងនោះ។ លទ្ធផលជារួម អ្នកចូលរួមកិច្ចប្រជុំទាំងអស់មិនត្រឹមតែបានទទួលនូវចំណេះដឹង និងបទពិសោធន៍ពីប្រទេសនានាពាក់ព័ន្ធនឹងការវាយតម្លៃជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសដល់ក្រុមអ្នកជំនាញថ្នាក់ជាតិរបស់ប្រទេសកម្ពុជាយើងស្វែងយល់ពី វិធីសាស្រ្ត និងដំណើរការនៃ IPBES ដើម្បីត្រៀមរៀបចំរបាយការណ៍វាយតម្លៃសេវាកម្មជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់