នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានដឹកនាំកិច្ចប្រជុំមួយ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានការចូលរួមពីមន្រ្តីជំនាញក្រសួងបរិស្ថាន តំណាងធនាគារពិភពលោក និងតំណាងអង្គការUNDPប្រចាំកម្ពុជា។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើការចូលរួមសហការណ៍របស់ UNDP ក្នុងការអនុវត្តន៍គម្រោងលើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មានបរិស្ថាន យន្តការហិរញ្ញប្បទានតំបន់ការពារធម្មជាតិដោយនិរន្តរភាព និងប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃសកម្មភាពគម្រោង។

សូមបញ្ជាក់ថា គម្រោងនេះមានការគាំទ្រពីធនាគារពីភពលោក និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេល ៦ឆ្នាំ ដែលមានគោលបំណងដូចខាងក្រោម៖

១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ តាមរយៈការបោះបង្គោលព្រំ ការកំណត់តំបន់ ការរៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ

២. បង្កើនជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែលរស់នៅតាមតំបន់ការពារធម្មជាតិ តាមរយៈការបង្កើតជម្រើសមុខរបរថ្មីៗសម្រាប់ពួកគាត់

៣. ពង្រឹងកិច្ចសហការណ៍ជាមួយវិស័យឯកជនទៅក្នុងលើការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការវិនិយោគនៅតំបន់ការពារធម្មជាតិ និងជាមួយសហគមន៍មូលដ្ឋាន និងចូលរួមកៀរគរធនធានដើម្បីបង្កើនជីវភាពរស់នៅរបស់សហគមន៍៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់