មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ថ្ងៃ ព្រហស្បតិ៍, 3 ធ្នូ, 2020មន្រ្តីអភិរក្សសត្វព្រៃលែងសត្វពស់ថ្លាន់ចំនួន២ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រុមអនុវត្តច្បាប់ចល័ត និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដែលគាំទ្រដោយគម្រោងរបស់អង្គការ WWF បានលែងសត្វពស់ថ្លាន់ចំនួន២ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក្នុងរបៀងអភិរក្សជីវៈចម្រុះ។
សូមជម្រាបជូនថា សត្វពស់ថ្លាន់ទាំង២ក្បាលខាងលើនេះ ត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ដកហូតបានពីប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលការអប់រំណែនាំ ទើបប្រជាពលរដ្ឋយល់ព្រមប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។
រួមគ្នាការពារ និងអភិរក្សសត្វព្រៃ សម្រាប់យើងទាំងអស់គ្នា៕



ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ពុធ, 20 មករា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ