មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ ចន្ទ, 30 វិច្ឆិកា, 2020នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សន ស៊ីសាវ៉ាង អនុប្រធានស្នាក់ការ និងលោក ចាន់ ធឿង បានលើកស្លាក “ហាមប្រព្រឹត្តបទល្មើសស្តីពីច្បាប់តំបន់ការពារធម្មជាតិ” ដាក់នៅចំណុចកំពង់ចម្លងទូកដរភូមិកោះស្នែង។ ដោយឡែក រវាងថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងដែនជម្រកសត្វព្រៃ-ព្រៃឡង់ បានចុះល្បាតប្រចាំការតាមគោលដៅ ដោយជាលទ្ធផល ក្រុមការងារបានជួបករណីត្រួសត្រាយដីព្រៃថ្មី០២កន្លែង រោងអារឈើ០១កន្លែង ជួបស្លាកស្នាមដានជើងនិងអាចម៍ដំរីចាស់០១ក្លែង និងប្រទះឃើញស្នាតេះ០១ដើម រួមនឹងកាំភ្លើងកែច្នៃប្រើ ហ្គាស១ដើម ដែលជនសង្ស័យលាក់ទុក។ ចំពោះករណីត្រួសត្រាយដីព្រៃ ក្រុមការងារនឹងបន្តតាមដានរកជនសង្ស័យ ចំពោះរោងអារឈើ ត្រូវបានកម្ទេចចោលនៅហ្នឹងកន្លែង និងវត្ថុតាងស្នាតេះ រួមនឹងកាំភ្លើងកែច្នៃ ត្រូវបានបញ្ជូនមករក្សាទុក។
ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ពុធ, 20 មករា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ