មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ សៅរ៍, 28 វិច្ឆិកា, 2020នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហែ សាន អនុប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ គម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពនៅតំបន់ទំនាបទន្លេមេគង្គ» ដោយមានការអញ្ជើញចូលរួមពី លោក ង៉ែត ស៊ីណា ប្រធានការិយាល័យនៃនាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋាចំណេះដឹង និងព័ត៌មានបរិស្ថាន ជាអ្នកសម្របសម្រួល តំណាងអង្គការFAO លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្ត។ កិច្ចប្រជុំពិភាក្សានេះ បានលើកឡើងពីស្ថានភាពទឹកក្រោមដី ការប្រើប្រាស់ទឹកក្រោមដីផ្ដោតទៅលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅក្នុងខេត្តស្វាយរៀង និងតម្រូវការមួយចំនួនរបស់មន្ទីរបរិស្ថាន ក្នុងការចុះសិក្សាបញ្ហាទឹកក្រោមដី សម្រាប់ជាធាតុចូលដើម្បីយកទៅសិក្សាលើគម្រោង។
ព័ត៌មានបន្ថែម
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ