ថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា​ មន្ត្រីប្រចាំការស្នាក់ការរងដែនជម្រកសត្វព្រៃឡង់-ស្ពង់​ សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ អន្លង់ភេ​ និងទាល់ ចុះល្បាតរួមគ្នាក្នុងភូមិសាស្ត្ររបស់ខ្លួន បានប្រទះឃើញស្នាតេះ ចំនួន៥ដើម ខ្សែអន្ទាក់ ចំនួន១៥ខ្សែ ដានជើងហ្វូងសត្វជ្រូកព្រៃ ដានជើងសត្វដំរី និងបានជួបប្រជាជនដងជ័រ ចំនួន៦នាក់​ ហើយបានធ្វេីការផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់ពួកគាត់។ ចំពោះ វត្ថុតាង ឣន្ទាក់ចំនួន១៥ខ្សែ ក្រុមការងារយកមករក្សាទុកនៅស្នាក់ការ ចំណែកស្នាតេះ ត្រូវបានកម្ទេចចោលនៅនឹងកន្លែង៕

 

ព័ត៌មានបន្ថែម

បរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 បរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ព្រហស្បតិ៍, 21 មករា, 2021 មន្ទីរបរិស្ថានខេត្តស្វាយរៀង
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ពុធ, 20 មករា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ