នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងបើកវគ្គបំប៉នជូនសិស្សានុសិស្សនៃវិទ្យាល័យទូទាំងរាជធានីភ្នំពេញ ដើម្បីត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ​២០១៧នៅទីស្តីការក្រសួងបរិស្ថាន។ ជាការជួបជុំដែលមានលោកគ្រូអ្នកគ្រូប្រមាណ៣០០នាក់មកពីវិទ្យាល័យចំនួន៣៤នៅទូទាំងរាជធានីភ្នំពេញ​មុនពេលការបណ្តុះបណ្តាលផ្តើមនៅថ្ងៃទី១៧ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។ លោកគ្រូអ្នកគ្រូទាំងអស់នឹងទទួលបានប្រាក់ឧបត្ថមពីសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញចំនួន ១០ដុល្លារ ដែលប្រមាណ៤ម៉ឺនរៀលចំពោះការបណ្តុះបណ្តាលដល់បេក្ខជនត្រៀមប្រឡងក្នុងរយៈពេល១ខែនេះ។

ពិធីសំណេះសំណាលនេះ ដឹកនាំដោយឯកឧត្តម សាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រួមទាំងតំណាងរាស្ត្រមណ្ឌលភ្នំពេញ តំណាងមកពីក្រសួងអប់រំ និងអភិបាលរងរាជធានីភ្នំពេញផងដែរ៕

ឯកឧត្តមសាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងពិធីសំណេះសំណាល់ នៅថ្ងៃទី១៥ ខែកក្កដានេះ។

ព័ត៌មានបន្ថែម

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
ថ្ងៃ សុក្រ, 5 មិថុនា, 2020 អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
សេចក្តីប្រកាសព័ត៌មាន
ថ្ងៃ ព្រហស្បតិ៍, 4 មិថុនា, 2020 សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា
ថ្ងៃ អង្គារ, 2 មិថុនា, 2020 កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា