រវាងថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា មន្រ្តីឧទ្យានុរក្សស្នាក់ការអន្តរាគមន៍ បានចុះល្បាតនៅចំណុចអូរទឹកថ្លា និងចំណុចជាំធ្លក ដកហូតរណារយន្ត ០១គ្រឿង នៅចំណុចជាំត្រកួត ជួបករណីកាប់រានដីព្រៃថ្មី ០២ទីតាំង និងនៅចំណុចទួលកកោះ ជួបទីតាំងកាប់រានដីថ្មី ០១ទីតាំង ទៀត។ ដោយឡែក នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្រ្តីឧទ្យានុរក្សប្រចាំការ បានចុះល្បាតទប់ស្កាត់សកម្មភាពល្មើស ដោយបានសារអន្ទាក់ស្នែងក្របី ចំនួន៣០ គៀបដាក់យកសត្វតង្ហែន-កំប្រុក ចំនួន១៤ និងនៅចំណុចជាំរឺល ជួបករណីកាប់រានដីព្រៃយកដីព្រៃធ្វើជាកម្មសិទ្ធ ០១កន្លែង ផងដែរ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 19 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ ព្រហស្បតិ៍, 19 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អង្គារ, 10 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ