ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានជួបប្រជុំតាមប្រព័ន្ធអនឡាញនាពេលនេះ។ ឯកឧត្តម បាន គីមូន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធិផលធំៗក្នុងវិស័យបរិស្ថានគួរឱ្យកត់សំគាល់ ដែលក្នុងនោះរួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅ ការជំរុញការបករើប្រាស់ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់នៅខេត្តបាត់ដំបង និងកែប។

ឯកឧត្តម សាយ សំអាល់ បានស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយនិងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនតិច ការរស់នៅដោយចីរភាព និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឋានៈជាសមាជិករបស់អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១មក ព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការរៀបចំគោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រលើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃការតម្រង់ទិសគោលនយោបាយស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងគោលដៅចំនួន៧ និងការសិក្សាបុរេសមិទ្ធិលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះពីសំណល់រឹង (RDF)។
ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម បាន គីមូន បានបេ្តជ្ញាបន្តពង្រឹងកិច្ចសហការរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ការអនុវត្តន៍សកម្មភាពរួមគ្នា ដែលចូលរួមចំណែកសម្រេចកម្មវិធីគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងការងារបន្តការពង្រឹងសមត្ថភាពទាំង មន្ត្រីថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ និងបន្តកៀគរធនធានគាំទ្រចាំបាច់នានា ក្នុងគោលបំណងរួមចំណែកសម្រេចគោលដៅការអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម បាន គីមូន បានអបអរសាទរនូវសមិទ្ធផលការងារដែលសម្រេចបានរួមគ្នាកន្លង ក្នុងកិច្ចសហការរវាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន។ ឯកឧត្តមបានគោរពផ្តាំសួរសុខទុក្ខសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលជាមិត្តចាស់ ក្នុងអាណត្តិដែលឯកឧត្តម បំពេញតួនាទីជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិកន្លងមក និងសូមជូនពរសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់