រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន Mekong Strategic Partners បានរៀបចំសិក្ខាសាលាចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោង ស្តីពីការសិក្សារៀបចំស្ថាប័នកម្ពុជាសម្រាប់ហិរញ្ញប្បទានបៃតង ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុរបស់អន្តរក្រសួង ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងសមាគមធនាគារនៅកម្ពុជាប្រមាណ៨០ នាក់។

លោក John McGinley អ្នកគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Partners បានលើកឡើងអំពី តម្រូវការចាំបាច់ក្នុងការសិក្សារអំពីជម្រើសក្នុងការរៀបចំស្ថាប័នកម្ពុជាសម្រាប់ហិរញ្ញរវត្ថុបៃតង ដើម្បីសម្របសម្រួល ដល់ការវិនិយោគប្រកបដោយមេត្រីភាពបរិស្ថាន។ លោក John បានបញ្ជាក់ថា កម្ពុជាត្រូវពឹងផ្អែកលើខ្លួនឯងក្នុងការ កៀរគរធនធានសម្រាប់ការវិនិយោគបៃតង ដែលជួយកាត់បន្ថយហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុ និងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ លោក John បានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយ ដែលបានធ្វើកិច្ចការនេះ ជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសមត្ថភាពផ្នែកហិរញ្ញប្បទានបៃតង ដើម្បីកៀរគ ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងដៃគូផ្សេងៗទៀតសម្រាប់វិស័យឯកជននៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយ ចីរភាព ជាតំណាង ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្រុមហ៊ុន Mekong Strategic Partners ដែលជាដៃគូអនុវត្តគម្រោងត្រៀមមូលនិធិអាកាសធាតុបៃតងក្នុងការសិក្សាជម្រើសក្នុងការ រៀបចំស្ថាប័នហិរញ្ញប្បទានបៃតងនៅកម្ពុជា ដើម្បីគាំទ្រដល់ការវិនិយោគគម្រោងបៃតង និងការឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុ។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គួរតែមានចក្ខុវិស័យរួមគ្នា ដើម្បីប្រែក្លាយបញ្ហា ប្រឈមនានាឱ្យទៅកាលានុវត្តភាពថ្មីសម្រាប់ទាញយកនូវធនធានបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិដែលធន់នឹងអាកាសធាតុ។ ហេតុនេះ វិស័យធនាគារ មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកកម្ពស់គម្រោងវិនិយោគបៃតង ហើយក៏បានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ពង្រឹងសុវត្តិភាពបរិស្ថាន សង្គម និងអភិបាលកិច្ចល្អផងដែរ។

ក្រសួងបរិស្ថានក្នុងនាមជាស្ថាប័នជាតិទទួលបន្ទុកអាកាសធាតុបៃតង(NDA) ដែលមានអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកៀរគមូលនិធិ អាកាសធាតុបៃតង និងជួយរៀបចំហិរញ្ញប្បទានបៃតងនៅកម្ពុជាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលធាតុចូល សម្រាប់ការសិក្សារៀបចំស្ថាប័នកម្ពុជាសម្រាប់ហិរញ្ញប្បទានបៃតង និងការរៀបចំគម្រោងបៃតងនៅកម្ពុជា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់