កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការជាមួយវិទ្យាសា្ថនអភិវឌ្ឍន៍បៃតងសកល(GGGI) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ថាវអមិដា អគ្គលេខាធិការរង ក.ជ.អ.ច. តំណាងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ នៃក.ជ.អ.ច. និងលោកស្រី Karoline Casaer តំណាងប្រចាំប្រទេសកម្ពុជានៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញមធ្យោបាយដឹកជញ្ជូនបៃតងតាមរយៈការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនី»។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត-ក្រុងសៀមរាប វិស័យឯកជន និងអ្នកជំនាញជាតិ និងអន្តរជាតិ សរុបប្រមាណ៥០ រូប។

សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាលើ ១) ការវិភាគស្ថានភាពបច្ចុប្បន្ន នៃវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា និង ២) ការវិភាគអំពីតម្រូវការទីផ្សារ បច្ចេកទេស អប់រំ-ផ្សព្វផ្សាយ សេដ្ឋកិច្ច បរិស្ថាន សង្គម និងគោលនយោបាយ សម្រាប់ជំរុញការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា