នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការី បានទទួលជួបលោក សុខ ណារិន នាយកអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មប្រចាំនៅកម្ពុជានិងក្រុមការងារជំនាញ ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ លោក សុខ ណារិន បានជម្រាបជូនពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តគម្រោង ដែលរួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្សេព្វផ្សាយផែនការពាណិជ្ជកម្មជីវឧស្ម័ន ការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងរៀបចំផែនការសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ និងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មដែលបញ្ចេញកាបូនតិច និងគំនិតផ្តួចផ្តើមគម្រោង៣ រួមមាន ការជម្រុញការប្រើប្រាស់ជីវឥន្ធនៈក្នុងវិស័យដឹកជញ្ជូន ការជម្រុញការអភិវឌ្ឍផែនការជីវឧស្ម័នក្នុងវិស័យកសិឧស្សាហកម្ម និងការជម្រុញការប្រើប្រាស់យាន្តយន្តអគ្គីសនីនៅតំបន់ទេសចរណ៍។

ឯកឧត្តម វ៉ាន់ មុនីនាថ បានសំដែងនូវការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរក្នុងវិស័យបរិស្ថាន និងបន្តគាំទ្រលើសំណើគម្រោង ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការរួមគ្នាបង្កើតបាននូវគោលនយោបាយផ្អែកលើមូលដ្ឋាននៃការសិក្សា ស្រាវជ្រាវទិន្នន័យ និងព័ត៌មានវិទ្យាសាស្រ្ត និងសមស្របតាមស្ថានភាពជាក់ស្តែង ស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមក៏បានជម្រាបជូនប្រតិភូអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម អំពីភាពរីកចម្រើន បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កម្ពុជាក្នុងវិស័យបរិស្ថាន ការអភិវឌ្ឍន៍ដោយចីភាព ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិឧស្សាហកម្ម ឆ្លើយតបទៅកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់