ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការថ្នាលបណ្តុះកូនឈើ ល្បាតរួមជាមួយសហគមន៍តំបន់ ការពារធម្មជាតិព្រៃឈើភ្លើង ចុះល្បាតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឃើញមានការកាប់ឈើ និងគ្រៀវដើមឈើ ពង្រីកក្បាលស្រែ និងបានរកឃើញអន្ទាក់ចំនួន៤០។

ចំណែកនៅតំបន់បេតិកភណ្ឌធម្មជាតិ-ភ្នំត្បែង ថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០២០ មន្រ្តីប្រចាំស្នាក់ការ បានចុះល្បាតរួមជាមួយសហគមន៍តំបន់ការពារធម្មជាតិចាក់ឣង្រែ ស្ថិតនៅស្រុកត្បែងមានជ័យ។ ជាលទ្ធផល ក្រុមការងារបានឃើញវត្តមាន សត្វទោច សត្វកេងកង សត្វក្ងោក និងដានជើងសត្វឈ្លូស ផងដែរ៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ