ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានដែលចូលពិធីសំណេះសំណាល់ នាព្រឹកថ្ងៃទី​៧ ខែកក្កដា។

នាយកដ្ឋានធនធានមនុស្សនៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីប្រកាសបែងចែកមន្រ្តីចូលបម្រើការងារតាមអង្គភាពនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ចំនួន៥៨រូប។ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចពិភាក្សាដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងនាយករដ្ឋានក្រោមចំណុះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឬទ្ធីគុណ បានស្នើឱ្យមន្ត្រីរាជការវ័យក្មេងដែលទើបជាប់ឱ្យប្រឹងប្រែងបម្រើការងារដោយទទួលខុសត្រូវខ្ពស់ចំពោះដោយអនុវត្តទៅតាមជំនាញ និងគោលការណ៍ រួមទាំងបទបញ្ជាផ្ទៃក្នុងនៃនាយកដ្ឋានរបស់ខ្លួន។

មន្ត្រីចូលថ្មីក្នុងក្រសួងបរិស្ថានដែលបានចូលមកបង្ហាញខ្លួន។

 

ឯកឧត្តម​បាន​ស្នើ​ឱ្យ​មន្ត្រី​វ័យ​ក្មេង​ទាំង​អស់​​ត្រូវ​​ស្វែង​យល់ និង​រៀនសូត្រ​បទ​ពិសោធន៍​ពី​មន្ត្រីចាស់ៗ ដើម្បីចូលរួមលើកកម្ពស់ការងារក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ធនធានជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពនេះ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់