នៅក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្រនាពេលនេះ មានបេក្ខជនជាសិស្សានុសិស្សមកពីវិទ្យាល័យចំនួន០៨ ចូលរួមប្រកួត ក្នុងនោះ៤វិទ្យាល័យមកពីរាជធានីភ្នំពេញគឺ វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យ ជាស៊ីមសាមគ្គី ៤វិទ្យាល័យទៀតមកពី វិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ វិទ្យាល័យ ហ៊ុនសែនសម្ភៈបុរៈ ខេត្តក្រចេះ វិទ្យាល័យ ហ៊ុនសែនស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងវិទ្យាល័យត្បែងមានជ័យ ខេត្តព្រះវិហារ ។បេក្ខជនទាំង ៨ក្រុម នឹងប្រកួតប្រជែងគ្នាជាក្រុមស្រប និងក្រុមបដិសេធ លើ ប្រធានបទ ១-ការប្រែប្រួលអាកាសធាតុធ្វើអោយប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ២-ព្រះរាជាណាចក្រកម្ពុជាត្រូវតែបន្តថែរក្សាព្រៃឈើសម្រាប់អភិរក្ស ដើម្បីធ្វើការជម្រុះ យក ៤ក្រុម សម្រាប់ជ័យលាភីលេខ ១ លេខ២ និង លេខ៣ នារសៀលនេះ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់