ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅស្នាក់ការខ្នងភ្នំ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងផ្សព្វផ្សាយផែនការដាំកូនឈើ ដើម្បីស្តារព្រៃឈើឡើងវិញ នៅឃុំខ្នងភ្នំ និងនៅសហគមន៍ចង្ក្រានរយ ដឹកនាំដោយលោកប្រធានមន្ទីរបរិស្ថាន ដោយមានការចូលរួមពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន មន្រ្តីអង្គការADF អាជ្ញាធរឃុំ សមាជិកឃុំខ្នងភ្នំ និងសមាជិកសហគមន៍ សរុបចំនួន២០នាក់។

នាថ្ងៃដែល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្ស បានចុះល្បាតប្រចាំការ ដោយបានបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៣៩សន្លឹក និងសរសេរពាក្យថា”កុំ”តាមដើមឈើបានចំនួន១៧ពាក្យ និងចាប់ដកហូតរណាយន្ត១គ្រឿងផងដែរ ខណៈដែលនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅចំណុចជ្រោយសរ និងចំណុចព្រែកខ្វែងជើងក្រួស ធ្វើការកម្ទេចឧបករណ៍នេសាទខុសច្បាប់មួយចំនួនចោលនៅហ្នឹងកន្លែង និងបានប្រលែងត្រីចម្រុះប្រមាណ ៤០គីឡូក្រាម ផងដែរ។

 

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 19 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ