ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារប្រចាំទីស្នាក់ការរងអូរឡាប៉ង​ បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិមណ្ឌលយ៉ន ចុះល្បាតទៅចំណុចអូរតាបូក​ អូរឡាពឺង​ អូរក្រលីសពុង​ និងអូរតាយ៉ាក។ ជាលទ្ធផល នៅចំណុចអូរក្រលីសពុង ក្រុមការងារបានដោះអន្ទាក់សត្វ បានចំនួន១០២ខ្សែ ដែលជនសង្ស័យបានដាក់ពង្រាយក្នុងព្រៃតាមជ្រលងភ្នំ។ នៅចំណុចអូរតាយ៉ាក ក្រុមការងារបានជួបប្រទះឃើញជនសង្ស័យប្រហែល០៣នាក់ និងបានរត់គេចខ្លួន ហើយបានបោះស្បោងអន្ទាក់នៅក្បែរផ្លូវ។ ក្រុមការងារបានរើរឆែកឆេររកឃើញមានអន្ទាក់សត្វចំនួន៣០០ខ្សែ ស្នាចំនួន០១ និងបានយកមករក្សាទុកនៅទីស្នាក់ការស្នាក់ការតាវែងផងដែរ។

ដោយឡែក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានចុះល្បាតបន្តទៅចំណុចអូរកា ដោយប្រទះឃើញខ្ទមចាស់ចំនួន២ ដែលជនល្មើសសាងសង់បណ្តោះអាសន្ន សម្រាប់ស្នាក់នៅដាក់អន្ទាក់សត្វ។ ក្រុមការងារបានរុះរើ និងដុតបំផ្លាញចោល៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 19 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ