«ប្រទះឃើញសាកសពសត្វខ្ទីង ០១ក្បាល បានស្លាប់»

 

ថ្ងៃសៅរ៍ ២ កើតខែអស្សុជឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ភូមិសាស្ត្រ​ខេត្ត​ឧត្ដរមានជ័យ​ បានសហការជាមួយជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសាររ៉ូបានប្រទះឃើញសាកសពសត្វខ្ទីងមួយក្បាលបានស្លាប់នៅក្បែរមាត់ត្រពាំងនោះ។

 

បើតាមការសន្និដ្ឋានរបស់ក្រុមល្បាតបានបញ្ជាក់ថាសត្វខ្ទីងដែលបានស្លាប់នោះប្រហែលជាពីរខែមុនមកម្លេះព្រោះស្អុយរលួយអស់នៅតែគ្រោងឆ្អឹង។

 

សូមបញ្ជាក់ផងដែរថាក្បាល និងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែកពេលនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សបានប្រមូលយកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជានិងអភិរក្សសត្វដំរី៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 19 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ