ថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានសហការល្បាតជាមួយកម្លាំងយោធា និងប៉ូលិសព្រំដែន ទៅដល់ចំណុចលើកំពូលភ្នំយ៉ាកកង់ចើយ។ ក្រុមការងារបានបន្តល្បាតទៅដល់ចំណុចបង្គោលលេខ១១/១ និងបង្គោលលេខ១២ និងបន្តល្បាតតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមទៅទីស្នាក់ការរងអូរយើល។

ចំណែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រែជ្រៃ បានចុះពិនិត្យសំបុកសត្វត្រយ៉ងយក្ស នៅកោះម្យេីល។ ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការផ្សេងៗទៀត បានបន្ត​ការល្បាតជាធម្មតា ដោយពុំជួបប្រទះបទល្មើសអ្វីគួរឱ្យកត់សម្គាល់នោះទេ៕

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ចន្ទ, 19 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អាទិត្យ, 18 តុលា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ