មន្ទីរបរិស្ថានខេត្តតាកែវ
ថ្ងៃ ពុធ, 14 តុលា, 2020សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ថតដោយមន្រ្តីឧទ្យានុរក្ស ពេលកំពុងចុះល្បាត នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទសត្វស្លាបរស់នៅក្នុងតំបន់ដីសើម ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។ សត្វទង់ប្រផេះ(Spot-billed Pelican) មានកម្ពស់ចន្លោះ ១២៧-១៤០ស.ម ត្រូវបានចាត់ជាប្រភេទ «ជិតទទួលរងគ្រោះថ្នាក់ NT» និងសត្វត្រដក់ធំ(Greater Adjutant) មានកម្ពស់ចន្លោះ ១៤៥-១៥០ស.ម ត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន សហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ ៤០ប្រភេទផ្សេងគ្នា ក្នុងនោះ ក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ។
ព័ត៌មានបន្ថែម
ថ្ងៃ ពុធ, 20 មករា, 2021
មន្ទីរបរិស្ថានខេត្តស្វាយរៀង
ថ្ងៃ ពុធ, 20 មករា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ អង្គារ, 19 មករា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ