មន្ទីរបរិស្ថានខេត្តរតនគិរី
ថ្ងៃ ពុធ, 14 តុលា, 2020ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរការសៀប និងក្រុមការងារបានចុះល្បាតចំណុចសាយអេ បានសាខ្សែអន្ទាក់ ដែលល្មើសបានដាក់យកសត្វ។ ចំណែកមន្ត្រីឧទ្យានុរក្សទីស្នាក់ការរងភូមិចង បានចុះល្បាតនៅចំណុចអូរតាយ៉ាកបានឃើញអាវុធកែច្នៃ ដែលជនសង្ស័យលាក់ទុកក្នុងគុម្ពឫស្សីក្បែរមាត់អូរ និងយកមករក្សាទុក។ ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរខាំផា បានចុះល្បាតទៅចំណុចអូរតាបូក បានប្រទះឃើញជនសង្ស័យ ០៤នាក់ កំពុងជិះកាណូត ដោយមានអាវុធកែច្នៃនៅជាមួយ។ ក្រុមការងារបានដេញតាមពីក្រោយ ជនសង្ស័យបានបោះអាវុធកែឆ្នៃចោលក្បែរមាត់អូរ រួចជិះកាណូត រត់គេចខ្លួនបាត់៕
ព័ត៌មានបន្ថែម
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021
មន្ទីរបរិស្ថានខេត្ដព្រះវិហារ