មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ថ្ងៃ អង្គារ, 13 តុលា, 2020ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកែវសីមា ដោយប្រទះឃើញរណាយន្តចំនួន១គ្រឿង និងឈើអារប្រភេទលេខ១ (ស្រឡៅ) ចំនួន០៩កំណាត់ ហើយយកមករក្សាទុកនៅស្នាក់ការអូរប៉ាម។
ដោយឡែក នៅដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ មន្ត្រីឧទ្យានុរក្ស បានចុះល្បាត នៅក្នុងភូមិសាស្ត្រស្រុកកែវសីមា។ ជាលទ្ធផល មន្ត្រីឧទ្យានុរក្ស បានប្រទះឃើញកាំភ្លើងកែច្នៃចំនួន១ដើម រណាយន្តចំនួន០១គ្រឿង និងប្រទះឃើញជនសង្ស័យចំនួន០៣នាក់ កំពុងធ្វើសកម្មភាពអារច្រៀកឈើ។ ពេលក្រុមការងារទៅដល់ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវរណាយន្តចំនួន០២គ្រឿងនៅហ្នឹងកន្លែងកើតហេតុ។ ចំពោះវត្ថុតាងទាំងអស់នេះ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការមេម៉ង។ នាថ្ងៃដដែរ មន្ត្រីឧទ្យានុរក្សស្នាក់ការខ្ទង់-អន្ទ្រង នៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះល្បាតត្រង់ចំណុចភ្នំរហាវ ស្រុកកែវសីមា បានជួបប្រទះ និងដោះអន្ទាក់ខ្សែកាបចំនួន១៦ខ្សែ ហើយយកមករក្សាទុកនៅទីស្នាក់ការផងដែរ៕