នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការី បានទទួលជួបលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជានិងក្រុមជំនាញទីប្រឹក្សា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ លោក Nick Beresford បានជម្រាបជូនពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តគម្រោង ដែលរួមមានគម្រោងសម្ព័ន្ធភាពភាពការប្រែប្រួលអាកាសធាតុ និរន្តរភាពថាមពល ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចចក្រា និងសំណើគម្រោង៣ រួមមាន ការគ្រប់គ្រងសំណល់ប្លាស្ទីកក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងកែប កម្មវិធីជាតិគាំទ្រប្រសិទ្ធភាពថាមពលនៅកម្ពុជា និងយន្តការហិរញ្ញវត្ថុដោយនិរន្តរភាព ដែលបាននិងកំពុងស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន។

ឯកឧត្តម វ៉ាន់ មុនីនាថ បានសំដែងនូវការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរក្នុងវិស័យបរិស្ថាន និងបន្តគាំទ្រលើសំណើគម្រោងថ្មី ព្រមទាំងបានពិភាក្សាលើគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីឱ្យកម្ពុជាក្លាយជាភាពជាម្ចាស់លើការងារ និងមាននិរន្តរភាព ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមក៏បានជម្រាបជូនប្រតិភូតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិអំពីភាពរីកចម្រើន បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កម្ពុជាក្នុងវិស័យបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឆ្លើយតបទៅកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមចង្អុលបង្ហាញដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់