មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 7 តុលា, 2020មន្រ្តីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានចុះល្បាតត្រង់ចំណុចអូរព្រះ ដោះអន្ទាក់ខ្សែគោ១៨ខ្សែ មន្រ្តីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតត្រង់ចំណុចទួលពង្រ ប្រទះឃើញការកាប់រានដីព្រៃ០១កន្លែង និងនៅចំណុចអូរម្រេច មានការកាប់រានដីព្រៃ០១កន្លែងទៀត ដែលមានបង្គោលរបងចំនួន៥០០ដើម ដោយក្រុមការងារបានធ្វើការវាស់វែង និងកសាងសំណុំរឿងស្តីពីបទល្មើសធនធានធម្មជាតិ ខណៈមន្រ្តីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ សហការជាមួយក្រុមហ៊ុន រ៉េនីសង់ ដាំដើមឈើប្រភេទប្រណិត(បេង) ចំនួន៥៣ដើម នៅតាមបណ្តោយផ្លូវក្រុមហ៊ុន ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្របខណ្ឌអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៅខេត្តមណ្ឌលគិរី មានរៀបចំពិធីបោះឆ្នោតជ្រើសរើសគណៈកម្មការ អនុគណៈកម្មការសហគមន៍តំបន់ការពាធម្មជាតិអរបួនលើ ដោយមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន អាជ្ញាធរឃុំអរបួនលើ មន្រ្តីអង្គការ WWF អង្គការ MVI សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ដែលមានបេក្ខភាព ០៨រូប ក្នុងនោះស្រីចំនួន ០២នាក់។