ខេត្តកំពត៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញពីល័ក្ខខណ្ឌមួយចំនួនក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការចូលរួមពីតំណាងក្រសួង ហិរញ្ញវត្ថុ ក្រសួងមុខងារសារធារណៈ ក្រសួងមហាផ្ទៃ អភិបាលរងស្រុក និងមន្ទីបរិស្ថាន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ចាយ សាមិត្ត បានលើកឡើងថា៖ប្រព័ន្ឋគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការទាំងនេះ ត្រូវបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបន្តខិតខំបម្រើ សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានល្អជាពិសេសក្នុងវិស័យបរិស្ថានត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង់សំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវគុណភាពបរិស្ថាន ។ មិនតែប៉ុណ្ណោះព្រៃឈើដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងរកប្រាក់ចំណូលជួនជាតិ តាមរយៈលក់ឥណទានកាបូនប៉ុណ្ណោះទេ ក៍បានចូលរួមលាងសម្អាតបរិស្ថានការពារការហូរច្រោះទប់ស្កាត់ទឹកជំនន់ ខ្យល់កន្ត្រាក់ រក្សានិរន្តភាពទឹក និងជាជម្រកដ៏សុខសាន្តនៃប្រភេទសត្វព្រៃផងដែរ ហើយព្រមទាំងការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការបេះផលអនុផលព្រៃឈើក្នុងព្រៃសហគមន៍ និងបានបង្កើតទេសចរណ៍ធម្មជាតិ ជាដើម ។

គួរបញ្ជាក់សិក្ខាសាលានេះក្នុងគោលបំណងបន្តដោះស្រាយនូវបញ្ហាប្រឈម ដើម្បីបន្តអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឲ្យកានើតែស៉ីជម្រៅ និងបន្តចូលរួមចំណែកក្នុងការអនុវត្តយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រេចរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់