កាលពីថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអនុក្រុមការ​ងារ​បច្ចេកទេស​អន្តរក្រសួងស្តីពី​ការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ លើកទី២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិក-សមាជិកា នៃអនុក្រុមការងារមកពីបណ្តាក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធសរុបចំនួន៣០រូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់បច្ចេកទេសលើ៖

១) សេចក្តីព្រាងក្របខណ្ឌការងារជាតិស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយ​ស្មើភាព និងសមធម៌ (ABS) ដើម្បីផ្តល់ជាគោលការណ៍ណែនាំសម្រាប់ការរៀបចំបង្កើត និងអនុវត្តគោលនយោបាយ/នីតិវិធី និងកម្មវិធីការងារស្របតាមពិធីសារណាហ្គូយ៉ា និង

២) របាយការណ៍វិភាគ (Gap Analysis) អំពីច្បាប់ជាតិ-អន្តរជាតិ សម្រាប់រៀបចំផែនការបង្កើតគោលនយោបាយ នីតិវិធី និងវិធានរដ្ឋបាលស្តីពី ABS។

ជាលទ្ធផល អង្គប្រជុំបាន​៖​ ១)​ ពិនិត្យ​ និងសម្រេចផ្នែកបច្ចេកទេស​លើសេចក្តីព្រាងក្របខណ្ឌការងារស្តីពី​ ABS​ ដេីម្បីដាក់ជូនគណៈកម្មការ និងថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេចនាពេលខាងមុខ​ និង​ ​២) ពិនិត្យ​ និងផ្តល់ធាតុចូលបន្ថែមលេីរបាយការណ៍វិភាគ (Gap Analysis) សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបង្កេីតលិខិតបទដ្ឋានគតិយុត្តស្តីពី ABS៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា