បេក្ខជន និងបេក្ខនារី​ កំពុងប្រឡងនៅទីស្តីការក្រសួងនាពេលកន្លងមក។

ក្នុងការ​ពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្រសួងបរិស្ថានដែលមានឯកឧត្តម សាយ សំអាល់ជារដ្ឋមន្ត្រី ​បានដាក់ឱ្យ​អនុវត្តកិច្ចការងារ​ចំនួន៥ចំណុចដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជាការឱ្យឆ្លើយតបទៅនឹងតម្រូវការការងារឱ្យកាន់តែមានប្រសិទ្ធភាព។ គោលការណ៍ទាំង៥ចំណុចនោះរួមមានទី១ ការដាក់ចេញគោលការណ៍ចម្រាញ់ជ្រើសរើសមន្ត្រី“អ្នកចេះជាប់” គ្មានការសូកប៉ាន់ដើម្បីប្រឡងជាប់។ ជាលទ្ធផលក្នុងរយៈ៣ឆ្នាំមកនេះ មន្ត្រីថ្មី១៧៨នាក់ បានជាប់ជាស្ថាពរ។

មន្ត្រីក្រសួងបរិស្ថាន កំពុងសិក្សាសិក្សានៅសាលាភូមិន្ទរដ្ឋបាល នាពេលកន្លងមក។

​ទី២ ការបង្កើនចំណេះដឹងមន្ត្រីរាជការ តាមរយៈវគ្គបណ្តុះបណ្តាលភាសាអង់​គ្លេសនាពេលថ្ងៃត្រង់នៅក្នុងក្រសួងពីម៉ោង ១២ដល់ម៉ោង២​ រសៀល ពីថ្នាក់ Elementary-Intermediate Book។ ទី៣ ការផ្តល់អាហាររូបករណ៍ដល់មន្ត្រីរាជការដែលមិនមានលទ្ធភាពង់ថ្លៃសិក្សា។

ទី៤ក្រសួងបានបញ្ជូនមន្ត្រីឱ្យទៅសិក្សាជំនាញរដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាលចំនួន៥លើក សរុប ២៧៣រូប និង ការបញ្ជូនមន្ត្រីទៅសិក្សានៅបរទេស។ និងទី៥ ក្រសួងបារៀបចំវគ្គបណ្តុះបណ្តាលជំនាខ្លីដល់មន្ត្រីនៅក្រសួងចំនួន៣លើក( វគ្គកល្យាណី ពិធីការ និងសង្គ្រោះបឋម) ។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ចូលរួមក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលស្តីពី​វិធីសាស្ត្រ ល្បាតក្នុងតំបន់ការពារធម្មជាតិ។

ការពង្រឹងសមត្ថភាពខាងលើនេះ នៅមិនទាន់រាប់បញ្ចូលការបំពាក់រថយន្តចំនួន៨៤គ្រឿងដែលក្រសួងបានចែកជូនពីមន្ត្រីថ្នាក់ប្រធាននាយកដ្ឋាន រហូតដល់ ដល់ថ្នាក់រដ្ឋលេខាធិការ។ នៅថ្ងៃខាងមុខនេះ ក្រសួងគ្រោងនឹងផ្តល់រថយន្តចំនួន២៥គ្រឿងបន្ថែមទៀតជូនប្រធានមន្ទីរនៅទូទាំងប្រទេស។

មន្ត្រីក្រសួងបរិស្ថាន កំពុងអនុវត្តការងារ​សង្គ្រោះបឋម ក្នុងវគ្គសិក្សានៅសាលានាយទាហាន។

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្តី្រក្រសួងបរិស្ថាន បានបញ្ជាក់ថា ការធ្វើទំនើបកម្មស្ថាប័ន ជាការរួមចំណែយ៉ាងសំខាន់ដល់ដំណើរការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បប្រសិទ្ធភាពការងារ ជំនឿទុកចិត្ត និងភាពប្រសើរឡើងនៃការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់