ភ្នំពេញ ៖ ក្រសួងបរិស្ថានបានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

លោកស្រី វីណា រេដឌី នាយកបេសកកម្ម ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលជាងមួយទសវត្សនេះ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិច កម្មវិធីអភិរក្សបរិស្ថាន (USAID) បានធ្វើការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា។

នៅពេលបច្ចុប្បន្ននេះ កម្មវិធីរបស់យើង ផ្តោតលើតំបន់ជីវចម្រុះសំខាន់ៗចំនួនពីរ គឺតំបន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានចូលរួមជាចំណែកក្នុងការ ការពារប្រភេទសត្វដែលជិតផុតពូជសំខាន់ៗ នៅក្នុងតំបន់ភូមិសាស្រ្តទាំងនោះ ។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការការពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារធនធានរបស់ខ្លួន ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍សំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់USAIDប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពលើកកម្ពស់កិច្ចការពារព្រៃឈើ ការអភិរក្សជីវៈ ចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា ។

ឯកឧត្តមបន្ថែមថា កម្មវិធីនេះគឺបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ របស់យើងប្រកបដោយចីរភាព ដូចដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យ ពីរគឺ៖ (១) ធានាឱ្យបាននូវគុណភាពនិងនិរន្តរភាពបរិស្ថាន និង (២) ការពារធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។

ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញបេសកកម្ម រួមមាន៖ (១) ការគ្រប់គ្រងឱ្យបានល្អប្រសើរនូវកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន (២) ការការពារធនធានធម្មជាតិ និង ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព និង(៣) ការលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦ របស់រដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ លើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លើសពីនេះ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ និងបញ្ចូលការងារបរិស្ថានទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមតំបន់ទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើកកម្ពស់ជីវភាពសហគមន៍ ។

ឯកឧត្តមសៅ សុភាព បញ្ជាក់ថា យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបទសង្គម គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរឥរិយាបទដ៏មានអត្ថន័យ និងការលើកកម្ពស់សកម្មភាពជាវិជ្ជមានឆ្ពោះទៅរកកិច្ចការពារព្រៃឈើ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប