ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម Pablo Chiho Kang បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី តាមរយៈសកម្មភាពការងារដែលមានស្រាប់ ជាពិសេសការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបានក្នុងវិស័យបរិស្ថាន នាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំវិទ្យាសាស្រ្តលើវិស័យបរិស្ថាន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងចំនុចសំខាន់ៗដូចជា

១- កិច្ចសហប្រតិបត្តិការបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្តទាក់ទងនឹងវិស័យបរិស្ថាន ។

២- កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវស្ថានភាពប្រព័ន្ធអេកូឡូស៊ីកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្រ្តគ្រប់គ្រងបរិស្ថានឱ្យមានប្រសិទ្ធភាព ។

៣- ទស្សនកិច្ចសិក្សារផ្លាស់ប្តូរបច្ចេកទេស ជំនាញ ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត របស់និស្សិតកម្ពុជា និងអូស្រ្តាលី ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់