ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ បានថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការរៀបចំឱ្យមានគោលនយោបាយជាតិអេកូទេសចរណ៍ គឺជាកិច្ចការចាំបាច់សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍សង្គមជាតិកម្ពុជាទាំងមូល។ ជាការបម្រើឧត្តមប្រយោជន៍ជាតិដោយហេតុថាគោលនយោបាយនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការជួយជំរុញដល់ការបង្កើតគោលដៅទេសចរណ៍ធម្មជាតិថ្មីៗបន្ថែមទៀតសំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជារួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ថោង ខុន អធិបតីភាពក្នុងកិច្ចប្រជុំនៅក្រសួងទេសចរណ៍

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “កម្ពុជាបច្ចុប្បន្ន​បានកែប្រែមករក​ចំណូល​ចេញពីព្រៃឈើតាមរយៈការលក់ការបោនដែលមានតម្លៃរាប់លានដុល្លារ”។

សូមបញ្ជាក់ថា គោលនយោបាយអេកូទេសចរណជាតិនេះ​មានចក្ខុវិស័យធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញថ្មីមួយប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងសកលលោក តាមរយៈការបង្កើតនូវផលិតផលអេកូទេសចរណ៍ដែលអាចផ្តល់នូវបទពិសោធល្អៗប្រកបដោយគុណភាពខ្ពស់ដិតជាប់អារម្មណ៍ដល់ភ្ញៀវទេសចរ ដើម្បីចូលរួមចំណែកដ់ការកាត់បន្ថយភាពក្រីក្រនិងជំរុញកិច្ចអភិរក្សធនធានធម្មជាតិ រួមចំណែកទប់ទល់បំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។

ដើម្បីឱ្យការងារបង្កើតគោលនយោបាយអេកូទេសចរណ៍ជាតិនេះ​កាន់តែមានប្រសិទ្ធភាពនោះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានស្នើឱ្យបង្កើតក្រុមការងារចម្រុះរវាងក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ដើម្បីធ្វើការគ្រប់ចំណុចលំអិតទាំងអស់ឱ្យបានឆាប់រហ័សមុនពេលស្នើសុំការសម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងវេទិកាបរិស្ថានថ្នាក់ជាតិនាខែសីហាខាងមុខ ហើយនឹងដាក់ចេញជាផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋតែម្តង៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់