ក្រសួងបរិស្ថាន នាថ្ងៃអង្គារ ៧កើត ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ»ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ នៃឧទ្យានជាតិសុរាម្រិត-ព្រះកុសុមៈ «គិរីរម្យ» ភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ងាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាននិងសមាជិកបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «តួនាទីបណ្តាញ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ» ដើម្បីបង្ហាញពីសកម្មភាពការងារ និងសមិទ្ធិផលដែលបណ្តាញសហគមន៍ កំណក់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយលើ​ការ​គ្រប់គ្រង​ សហគមន៍តំបន់ការពារធម្មជាតិ និងកំណត់ផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត ។
ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ឯកឧត្តម បានបន្ថែមថា សមាជិកបណ្តាញ អាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសហគមន៍មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។
បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដែលមានសមាសភាព៖ នៅថ្នាក់ជាតិ មានសមាជិកគណៈកម្មការ ១១នាក់ ក្នុងនោះស្រ្តី ២នាក់ នៅថ្នាក់តំបន់ មាន៣តំបន់ មានសមាជិកគណៈកម្មការ ២៣នាក់ ក្នុងនោះស្រ្តី៤នាក់ និងនៅថ្នាក់មូលដ្ឋាន មាន៣៥បណ្តាញ មានសមាជិកគណៈកម្មការ ២២៨នាក់ ក្នុងនោះស្រ្តី៣១នាក់។

ព័ត៌មានបន្ថែម

កម្ពុជានិងអង់គ្លេសគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ
ថ្ងៃ ពុធ, 23 មិថុនា, 2021 កម្ពុជានិងអង់គ្លេសគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ មិត្តភាពនិងភាពជាដៃគូរវាងប្រទេសទាំងពីរ
ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ថ្ងៃ ចន្ទ, 21 មិថុនា, 2021 ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
ថ្ងៃ សៅរ៍, 19 មិថុនា, 2021 វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប