​ផូស៊ីល​ត្រី​ ជា​សំណាក​ត្រី​ដែល​បានកប់​ក្នុង​ដីហើយ​ប្រែ​ក្លាយ​ទៅ​ជា​ថ្ម​។​ ផូស៊ីល​ត្រី​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ លឹម​ វណ្ណ​ច័ន្ទ​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយក​ដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គនាយកដ្ឋាន​​សហគមន៍​មូល​ដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន​​នៅ​ឆ្នាំ​២០១៩​ នៅភ្នំ​ស្វាយ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ បច្ចុប្បន្ន​ភ្នំ​ស្វាយ​បាន​ក្លាយ​ជា​តំបន់​បេតិ​កភណ្ឌ​ធម្មជាតិ​ភ្នំ​ស្វាយ​។​ សំណាក​ត្រី​នេះសល់​​ផ្នែក​ខាង​ក្បាល​ មាន​ភ្នែក​ និង​ព្រុយ នៅ​ពាក់​កណ្តាល​ខ្លួន​បែក​មួយ​កំណាត់​ផ្នែក​កន្ទុយ​ដែល​យើង​អាច​មើល​ឃើញ​ស្នាម​ពណ៌​ក្រហម​ មាន​ទំហ៊ំ​ប្រមាណ​៣ស.ម និង​បណ្តោយ៨ស.ម​ និង​មាន​សំណាក​ផូស៊ីល​ផ្សេងៗ​ជា​ច្រើន​ទៀត ដែលកប់​នៅក្នុង​ថ្ម​កំបោរមួយ​ដុំ​។ យើង​មិន​ទាន់​ដឹង​ថា​តើ​ត្រី​នេះ​ជា​ប្រភេទត្រី​អ្វី​នោះ​ទេ?​​ ត្រី​ដែល​ត្រូវ​បាន​កប់​ចូល​ទៅ​ក្នុង​ដីល្បាប់​ដែល​មាន​ជាតិ​​កំបោរ​ ហើយ​ក្រោយ​មក​បាន​កក​ជា​ថ្ម​កំបោរ។ ភ្នំ​ស្វាយ​ជា​ប្រ​ភេទ​ភ្នំ​ថ្ម​កំបោរ​ ដែល​មាន​អតី​កាលស្ថិត​ជា​សមុទ្រ​ ដែល​​កើត​ឡើង​ដោយ​កំណក​នៃ​សាធាតុ​កំបោរ តាមរយៈ​ផែនទី ​Geological map of Cambodia ភ្នំ​ទាំង​នេះ​ត្រូវ​បាន​កំណត់​ក្នុង​សម័យ​កាល​ Permian(២២៥-២៨០​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​១​ ដែល​ហៅ​ថា ​Paleozoic នេះ​អាច​ជា​សំណាក​ផូស៊ីល​ត្រី​តំបូង​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សព្វ​ផ្សាយ​។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា