នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យភូមិក្នុងការកាត់ឆ្វៀលដីភូមិចេញពីតំបន់ការពារធម្មជាតិ ដែលមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថាន និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត។

នាថ្ងៃដដែល មន្រ្តីឧទ្យានុរក្សនៃតំបន់រ៉ាមសារ បានសហការជាមួយប្រជាសហគមន៍មេសាកោះឈើទាលតូច ដឹកនាំដោយ លោក ចាន់ ធឿង ដោយមានការសង្ស័យ បានចុះពិនិត្យជំរុំនេសាទ នៅចំណុចកោះចងកែវ ប្រទះឃើញឧបករណ៍ឆក់ត្រី១គ្រឿង កន្រ្តង២ និងកាប១ខ្សែ។ វត្ថុតាង ត្រូវបានបញ្ជូនយកមករក្សាទុក។

ដោយឡែក នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្រុមការងារបានចុះដកហូតដីព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្រ្តខេត្តស្ទឹងត្រែង ដឹកនាំដោយលោក និន ពិសី ប្រធានការិយាល័យតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលមានសមាសភាពចូលរួមពីមន្ត្រីឧទ្យានុរក្ស តំណាងស្រុកថាឡាបរិវ៉ាត់ ក្រុមប្រឹក្សាឃុំអន្លង់ភេ មេភូមិអន្លង់ភេ និងកម្លាំងប៉ុស្ត៍ឃុំអន្លង់ភេ នៅចំណុចអូរស្វាយំ ដែលមានការកាប់រានដីព្រៃថ្មី១កន្លែង ទំហំប្រមាណ០,៥ហិកតា និងនៅចំណុចខាងក្រោមអូរចំរះ ដែលមានការកាប់រានដី១កន្លែង ទំហំប្រមាណ១០ហិកតា។ ក្រុមកាងារ បានដាក់ស្លាកប៉ានណូ ស្តីពីទីតាំងដីព្រៃត្រូវបានដកហូតទុកជាសម្បតិរដ្ឋ នៅទីតាំងខាងលើ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ សៅរ៍, 20 មិនា, 2021 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 18 មិនា, 2021 មន្ទីរបរិស្ថានខេត្ដព្រះវិហារ