នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន មន្រ្តីឧទ្យានុរក្សស្នាក់ការឈូកមាស បានចុះល្បាតទប់ស្កាត់បទល្មើស ចាប់ពីចំណុចត្រពាំងបូម រហូតដល់ផ្លូវបំបែកព្រៃផ្តៅ បន្តដល់ចំណុចក្បាលអូរតាជី ចំណុចវាលកប៉ាល់ហោះ និងចំណុចអូរពាមរយ៉ាស ខណៈដែលមន្រ្តីឧទ្យាននុរក្សស្នាក់ការបាក់នឹម រួមជាមួយសមាជិកសហគមន៍រតនរុក្ខា បានចុះល្បាតចេញពីស្នាក់ការ ដល់ចំណុចស្រោងត្បែង បន្តរហូតដល់ចំណុចចំបក់ធំ ប្រទះឃេីញឈេីប្រភេទផ្ចឹក ០២ដេីម ត្រូវបានលួចអាររំលំ ដោយឈើ០១ដើម ត្រូវបានដឹកចេញបាត់។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្ដព្រះវិហារ
ថ្ងៃ ព្រហស្បតិ៍, 19 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្ដព្រះវិហារ
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ ព្រហស្បតិ៍, 19 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ
ថ្ងៃ អង្គារ, 10 វិច្ឆិកា, 2020 មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ