នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន មានបើក​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្តី​ពី​ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់ គម្រោងស្ដារឡើងវិញនូវការខូចខាតដោយទឹកជំនន់លើកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦៥គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ដែលមានចំណុចចាប់ផ្តើមពីភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងបញ្ចប់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុន ទីប្រឹក្សា PPIC CO., LTD. សិក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាន់អាន ខនស្ត្រាក់សិន ស៊ូភើវីហ្សិន និងសាងសង់ដោយក្រុមហ៊ុន សៀង ហៃ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ ខនឫទ្ធិគុណ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី​តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​ធនធាន​ទឹក និងឧតុនិយម ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សាលាខេត្តក្រចេះ មន្ទីរបរិស្ថានខេត្តក្រចេះ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) តំណាងក្រុមហ៊ុនសិក្សាបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និង​ក្រុមហ៊ុនទីប្រឹក្សា ។
គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ (១). ការពិពណ៌នាអំពីគម្រោង ជាពិសេសតម្រូវការវត្ថុធាតុដើម និងការប្រើប្រាស់ទឹករបស់គម្រោង (២). វិធានការលើការបំពុលខ្យល់ និងការហុយធូលីនៅតំបន់ទីប្រជុំជន (៣). ការរំខានដោយសំឡេង និងរំញ័រដល់ប្រជាពលរដ្ឋ (៤). ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវនៅតាមការដ្ឋានសាងសង់ (៥). យន្តការ​ និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយផ្លូវជាតិលេខ៧ (៦). ការយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពរបស់កម្មករ រួមទាំងសុខភាព និងសុវត្ថិភាពសាធារណៈ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់