នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ចុះវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គលមេត្រីភាពបរិស្ថាន នៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាថ្ងៃដដែល មន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពរនាមដូនសំ ស្រុកម៉ាឡៃ បានចូលរួមកិច្ចប្រជុំទប់ស្កាត់ការរុករានទន្រ្ទានដីខុសច្បាប់ នៅតំបន់ការពារទេសភាពរនាមដូនសំ ដឹកនាំដោយលោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ ខណៈដែលមន្រ្តីឧទ្យាននុរក្សនៃតំបន់ការពារទេសភាពបន្ទាយឆ្មារ បានចុះល្បាតជួបគោយន្ត១គ្រឿង មានគ្នា៨នាក់ មានកាំភ្លើងខ្យល់៤ដើម បម្រុងចូលទៅបរបាញ់សត្វព្រៃ ក្នុងព្រៃសហគមន៍ត្រពាំងធ្លក ដោយពេលនោះក្រុមការងារបានដកហូតវត្ថុតាង ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពល្មើសនេះតទៅទៀត និងជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សប្រចាំការនៅតំបន់បេតិកភណ្ឌ ភ្នំព្រះ-ភ្នំវែង បានចុះល្បាតទប់ស្កាត់បទល្មើសរហូតដល់ចំណុចផ្លូវចូលភ្នំចាន់ ផងដែរ។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
មន្ទីរបរិស្ថានខេត្តព្រៃវែង
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តព្រៃវែង