នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារនៃការិយាល័យតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បានចុះដាក់ស្លាកលើទីតាំងដីសម្រាប់ដាំកូនឈើស្តារព្រៃឡើងវិញ ចំនួន០៥ទីតាំង និងបានដឹកជញ្ជូនកូនឈើដល់ទីតាំងដាំស្តារចំនួន០៤ទីតាំង ហើយបានចុះពិនិត្យទីតាំងដីដើម្បីធ្វើនីតិវិធីដកហូតសម្រាប់គ្រប់គ្រង និងដាំស្តារឡើងវិញចំនួន០២ទីតាំងបន្ថែមទៀតផងដែរ។

នៅថ្ងៃដដែល នៅតំបន់ការពារទេសភាពអង្គរ មន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅចំណុចផ្លូវវង់តូច និងចំណុចទំនប់ថ្មី ដោយបានបិតខិតបណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៨សន្លឹក និងសរសេរពាក្យថា”កុំ”តាមដើមឈើបានចំនួន០៧ពាក្យ។

នៅដែនជម្រកសត្វព្រៃបឹងពែរ មន្រ្តីឧទ្យានុរក្ស សហការជាមួយសហគមន៍ព្រៃធំ និងសហគមន៍ភ្នំបាល្ល័ង្គ បានចុះល្បាតនៅចំណុចអូររទះបាញ់ ជួបប្រទះករណីកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធិរបស់អញ្ញាតជន០១កន្លែង ទំហំប្រហែល០,២០ហិកតា ហើយនៅទីនោះ ក្រុមការងារបានដកបង្គោលសម្គាល់ព្រំដីចំនួន០២បង្គោល និងបិទខិតបណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៥សន្លឹក។

ចំណែកឯនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីឧទ្យាបុរក្សបានចុះល្បាតដល់ចំណុចសហគមន៍ជប់សោម ធ្វើការបិតខិតបណ្ណអប់រំផ្សព្វផ្សាយបានចំនួន១៥សន្លឹក ខណៈដែលនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្រ្តីឧទ្យានុរក្សបានសហការជាមួយសហគមន៍ភ្នំពក ចុះល្បាតនៅចំណុចអណ្តូងព្រែង ធ្វើការបិតខិតបណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៧សន្លឹក។

ព័ត៌មានបន្ថែម

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង
មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
មន្ទីរបរិស្ថានខេត្តព្រៃវែង
ថ្ងៃ សុក្រ, 7 សីហា, 2020 មន្ទីរបរិស្ថានខេត្តព្រៃវែង