ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ។ នេះ ជាប្រសាសន៍លើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្តី នៅរសៀលថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមធ្វើបឋកថាស្តីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា នាសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) នារាជធានីភ្នំពេញ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ នៅកម្ពុជា ទាមទារឲ្យមានការចូលរួមចំណែកជាមួយនឹងការជួយចែករំលែកនូវការទទួលខុសត្រូវពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូសហការជាតិ និងអន្តរជាតិ វិស៧យឯកជន សហគមន៍ និងប្រជាពលរដ្ឋ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធ ជាពិសេសកងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងតែបានផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់