នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) នៅទីស្តីការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងទីប្រឹក្សាជាតិ សរុបចំនួន៣៤រូប។ ជាលទ្ធផលអង្គប្រជុំ បានពិនិត្យសម្រេចលើសេចក្តីព្រាងយន្តការនៃការអនុវត្តសាកល្បង PES នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ដែលបានអនុញ្ញាតដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្រសួងបរិស្ថានដឹកនាំ និងរៀបចំគោលនយោបាយ PES នេះ តាមរយៈលិខិត ស.ជ.ណ. លេខ១១១៩ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

ព័ត៌មានបន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃ អង្គារ, 16 កញ្ញា, 2025 កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី