ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ព.ស.២០៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យលើសេចក្តីព្រាងសំណើរគម្រោង “ការគ្រប់គ្រងសំណល់ប្លាស្ទិក” សម្រាប់ដាក់ស្នើសុំមូលនិធិពីប្រទេសជប៉ុន។ វេទិកានៅពេលនេះ បានរៀបចំឡើង ក្នុងគោលបំណង
១). បង្ហាញពីសេចក្តីព្រាងគ្រមោងសំណើរផ្តោតលើសាវតារ គោលបំណង លទ្ធផលរំពឹងទុក និងដៃគូចូលរួម និងពាក់ព័ន្ធគម្រោង
និង២). ប្រមូលធាតុចូល និងយោបល់បន្ថែមសម្រាប់ការកែសម្រួលលើសំណើរគម្រោង។
សំណើគម្រោងនេះបានផ្តោតលើការអនុវត្តសកម្មភាពនៅខេត្ត រាជធានីគោលដៅចំនួន៣ រួមមាន ខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ ឆ្នាំ និង៦ខែ ដោយផ្តោតលើសកម្មភាពមួយចំនួនរួមមាន
១. អនុវត្តគំរូសេដ្ឋកិច្ចចក្រាសំដៅជំរុញការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពសម្រាប់ប្លាស្ទិកនៅកម្ពុជា
និង ២. ការពារ និងកាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិក លើដី និងសមុទ្រ តាមរយៈការជំរុញក្របខណ្ឌ 4 Rs (Reduce, Reuse, Recycle និង Recovery)។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន