ទីស្តីការក្រសួងបរិស្ថាន​ ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែស្រាពណ៌​ ឆ្នាំជូត ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​ សហការជាមួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងគម្រោង​ USAID Greening Prey Lang បានបន្តបើកវគ្គណែនាំ ស្តីពី«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០» នៅរាជធានីភ្នំពេញ។

វគ្គណែនាំនេះមានគោលបំណង​ ដេីម្បីផ្តល់ឱកាសដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ​នៅតាមបណ្តារាជធានី-ខេត្ត​ បានសិក្សាស្វែងយល់បន្ថែមពីបញ្ហាបរិស្ថាន​ និងចូលរួមចំណែកចែករំលែកចំណេះដឹងទាំងនោះ ទៅដល់សហគមន៍របស់ខ្លួន​ តាមរយៈការជជែកពិភាក្សា។

នេះ​ គឺជាឱកាសសម្រាប់ប្អូនសិស្សានុសិស្សដែលជាបេក្ខជនមកពីវិទ្យាល័យ​នៅតាមរាជធានីភ្នំពេញ និងខេត្ត ជុំវិញតំបន់ព្រៃឡង់​ ចូលរួមប្រកួតប្រជែងពិភាក្សាអំពីបញ្ហាបរិស្ថាន​ ព្រោះថានេះជាលេីកទី១​ ដែលក្រសួងបានសម្រេចយក​វិទ្យាល័យនៅតាមរាជធានី-ខេត្ត​ មកធ្វេីការប្រកួតជាមួយគ្នា​។

លោលោកស្រីលេីកទឹកចិត្តដល់ប្អូនបេក្ខជនឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ​ សំដៅចូលរួមចំណែកផ្លាស់ប្តូរឥរិយាបថសង្គមអោយស្រលាញ់បរិស្ថាន និងការពារធនធានធម្មជាតិប្រកបដោយនិរន្តភាព។

ព័ត៌មានបន្ថែម

ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ថ្ងៃ សុក្រ, 17 តុលា, 2025 ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម