នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូបទៀត បានទទួលជួបសវនការជាមួយប្រតិភូមកពីក្រសួងបរិស្ថានជប៉ុន មូលនិធិបរិស្ថានសកល (GEC) និងតំណាងក្រុមហ៊ុនMinebeaMitsumi ដែលមានបេសកកម្មចុះមកត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងគំរូក្រោមយន្តការឥណទានកាបូនរួមគ្នា (JCM) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន។ តំណាងក្រុមហ៊ុនMinebeaMitsumi បានជម្រាបជូនអំពីវឌ្ឍនភាពនានាដែលសម្រេចបាននៅក្នុងការងារអនុវត្តគម្រោងបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវLED ជាមួយបណ្តាញអត់ខ្សែ នៅតាមតំបន់សំខាន់ៗមួយចំនួន ដូចជា កោះពេជ្រ តំបន់អភិវឌ្ឍជ្រោយចង្វារ តំបន់ទីក្រុងសៀមរាប និងតំបន់អង្គរ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនប្រតិភូជប៉ុនថា ក្រសួងបរិស្ថានបានសំដែងការគាំទ្រដល់ក្រុមហ៊ុនMinebeaMitsumi ក៏ដូចជាការអនុវត្តគម្រោងដ៏មានសារសំខាន់នេះ ព្រោះសកម្មភាពទាំងនេះជួយបំពេញគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងស្រុក បង្កើតការងារជូនប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជម្រុញ ឱ្យក្រុមការងាររបស់MinebeaMitsumi ធ្វើការសហការរជាមួយលេខាធិការដ្ឋានJCM ឱ្យបានកាន់តែល្អប្រសើរ ហើយក្រសួងបរិស្ថានរងចាំជួយសម្របសម្រួលដោះស្រាយបញ្ហានានាដែលអាចជួបប្រទះនៅក្នុងដំណាក់កាលអនុវត្តគម្រោង។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឱ្យសមាជិកប្រតិភូទាំងអស់បំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ និងស្នាក់នៅប្រកបដោយសេចក្តីសុខសប្បាយក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់