វគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ (ជំនាន់ទី៤) ចាត់ទុកជាមគ្គុទ្ទេស បង្ហាញផ្លូវដល់មន្ត្រីរាជការក្នុងការផ្លាស់ប្តូរ អាកប្បកិរិ យា ផ្នត់គំនិតនិងឥរិយាបថក្នុងការបំពេញការងារ ដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ អ្នកទទួលខុសត្រូវ និងជាអ្នកគ្រប់គ្រងប្រកបដោយវិជ្ជាជីវ: គុណភាព ប្រសិទ្ធភាព និងសីលធម៌ខ្ពស់ ដោយឈរលើទស្សនៈ «ការសម្រេចជាសមូហភាព តែបុគ្គល ទទួល ខុស ត្រូ វ» នេះជាការលើកឡើងរបស់ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ”(ជំនាន់ទី៤)នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីក្រសួងបរិស្ថាន រៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ។ឯកឧត្តម ជ្រិន សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងមានរយៈពេល១៤ថ្ងៃ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣-២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យ ក្មេងរបស់ក្រសួងបរិស្ថានឱ្យមានមូលដ្ឋានគ្រឹះ ចំណេះដឹង និងចំណេះធ្វើ លើការងារស្នូលរបស់ក្រសួង បរិស្ថាន ដើម្បីរួមចំណែកអនុវត្តការងាររបស់ក្រសួង និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្ស។វគ្គបណ្ដុះបណ្ដាលនេះមានប្រធានបទចម្បងចំនួន៨ និងប្រធានបទរងចំនួន៣៣ រួមមាន៖ រចនាសម្ព័ន្ធនិងការរៀបចំប្រព្រឹត្តទៅ គោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ការងារវិមជ្ឈការនិងវិសហមជ្ឈការ ការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ការងារកិច្ចគាំពារបរិស្ថាន ការងារអភិវឌ្ឍដោយចីរភាព ការងារចំណេះដឹងនិងព័ត៌មានបរិស្ថាន ការងារសហគមន៍តំបន់ការពារធម្មជាតិ ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ការរៀបចំផែនការថវិកា លទ្ធកម្ម សវនកម្មផ្ទៃក្នុង អធិការកិច្ចទូទៅ បណ្ដុះស្មារតីគោលជំហរដើម្បីក្លាយជាមន្ត្រីល្អ និងភាពជាអ្នក ដឹកនាំ។ មន្ត្រីរាជការចំនួន៧៣រូប ក្នុងនោះមកពីទីស្ដីការក្រសួងចំនួន៤៧រូប និងមន្ទីរបរិស្ថានរាជធានី ខេត្ត ចំនួន ២៦រូប ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ និងបានបញ្ចប់ការសិក្សាដោយជោគជ័យ ទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាទាំងអស់គ្នា។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់