សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃយឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោ ហើយរៀបំឡើងដោយតាមផែនការជាក់លាក់។

ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ជាងដាំខាងក្រៅ ព្រោះវាអាចការពារសត្វល្អិត ឬមេរោគស៊ីដំណាំអត់បាន ។ បច្ចុប្បន្ននេះ សហគមន៍មានសមាជិកប្រមាណជាង១០០គ្រួសារ និងមានរោងដាំជាង៤០រោង ហើយសហគមន៍ មានគម្រោងពង្រីករោងបន្ថែមទៀត នៅលើផ្ទៃដីសរុប៤០ហិកតា ដើម្បីបំពេញតំរូវការទីផ្សារដែលចេះតែកើនឡើង។

បច្ចុប្បន្ននេះសហគមន៍ បាននិងកំពុងដាំដុះដំណាំបន្លែ ជាច្រើនមុខ ហើយដំណាំបន្លែដែលនាំចេញច្រើនជាងគេ គឺជីរណា ក្នុងមួយថ្ងៃនាំចេញទៅលក់នៅទីផ្សារខាងក្រៅបានចន្លោះ ២ទៅ៣ តោនក្នុងមួយថ្ងៃ គិតជាចំណូលទឹកប្រាក់ចន្លោះពី១០លាន ទៅ១៥លានរៀល៕

  

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់