មន្រ្តីនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡា និងគម្រោង USAID Greening Prey Lang នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូន ទោស័ក ឆ្នាំជូនត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានបន្តបើកវគ្គណែនាំស្តីពីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ នៅខេត្តក្រចេះ។

លោក ស៊ាង ជាធី អនុប្រធានទទួកបន្ទុករួម នាយកដ្ឋានអប់រំបរិស្ថាន បានឱ្យដឹងថាវគ្គណែនាំនេះរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងបរិស្ថាន តំណាងគម្រោងព្រៃឡង់បៃតង មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស(បេក្ខជនប្រកួត) មួយចំនួនក្នុងខេត្តក្រចេះ។

លោក ឈិត សំអាត អនុប្រធានគម្រោងព្រៃឡង់បៃតង បានលើកឡើងពីគោលបំណងនៃគម្រោងព្រៃឡង់ បៃតង ដែលបង្កើតឡើងដើម្បីសហការចូលរួមចំណែកក្នុងការការពារនិង អភិរក្សធនធានធម្មជាតិ។ លោកអនុប្រធានគម្រោងបានបន្ថែមថាវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាននាពេលនេះ នឹងជួយដល់សិស្សានុសិស្សបានយល់ច្បាស់ពីការអភិរក្សធនធានធម្មជាតិ និងចូលរួមចែករំលែកការសិក្សា ស្រាវជ្រាវអំពីបរិស្ថានដើម្បីពង្រឹងកិច្ចការអភិរក្សធនធនាធម្មជាតិនៅនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជា។

ក្នុងឱកាសនេះដែរ លោកស្រី មាស ច័ន្ទធីតា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹងបរិស្ថាន ក្រសួងបរិស្ថានបានបញ្ជាក់ថានេះជាលើកទី១ ដែលក្រសួងបានសម្រេចយកសិស្សានុសិស្សមកពីវិទ្យាល័យនៅរាជធានីភ្នំពេញ និងមកខេត្តដែលមានភូមិសាស្រ្តជុំវិញដែនជម្រកសត្វព្រៃ«ព្រៃឡង់» រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ មកចូលរួមក្នុងវេទិកាយុវជនជជែកគ្នាស្តីពីឆ្នាំ២០២០។ ចូលរួមប្រកួតប្រជែងពិភាក្សាអំពីបរិស្ថាន។

លោកស្រីអគ្គនាយករង បានឱ្យដឹងដែរថា វេទិកានេះ គឺជាឱកាសសម្រាប់សិស្សានុសិស្សដែលជាបេក្ខជនមកពីវិទ្យាល័យនៅតាមបណ្តារាជធានី និងខេត្តនានា បានចូលរួមស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហគមន៍មូលដ្ឋាន លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះលោកស្រី បានលើកទឹកចិត្តដល់បេក្ខជនឱ្យខិតខំស្រាវជ្រាវនិងពង្រឹងចំណេះដឹងបរិស្ថាន ដើម្បីយកយកចំណេះដឹងនេះចូលរួមប្រកួតប្រជែងក្នុងវេទិកា និងដើម្បីផ្សព្វផ្សាយបន្តទៅសាធារណជន ក៏ដូចជាសហគមន៍របស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះ គឺមានវិទ្យាល័យ ព្រែកប្រសព្វ (ក្រុមបដិសេធ) ប្រកួតជាមួយ វិទ្យាល័យសម្ភៈបុរៈ (ក្រុមគាំទ្រ) (ដែលត្រូវជ្រើសរើសមួយវិទ្យាល័យក្នុងខេត្តសម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់