នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកវគ្គណែនាំ ស្តីពីវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ ដឹកនាំដោយ លោកស្រី មាស ចន្ទ័ធីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានសមាសភាពចូលរួមមកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរបរិស្ថានខេត្ត នាយកវិទ្យាល័យក្នុងខេត្ត សិស្សវិទ្យាល័យ និងមន្រ្តីគម្រោង USAID Greening Prey Lang – ព្រៃឡង់បៃតង សរុបចំនួន៥៨នាក់។

ពាក់ព័ន្ធនឹងក្របខណ្ឌនៃការងារល្បាត រវាងថ្ងៃទី១០-១៤ ខែកក្កដា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃព្រះរកា ឆែប មន្ត្រីឧទ្យានុរក្សស្នាក់ការកាប៉ុក និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិត្រពាំងផុង បានចុះល្បាតទប់ស្កាត់បទល្មើសដល់ចំណុចព្រៃច្រាបស្នួល ចំណុចត្រពាំងត្បាល់ ចំណុចព្រៃស្រមោច ចំណុចត្រពាំងថ្ម ចំណុចភ្នំកន្ធ ចំណុចអូរដា និងចំណុចព្រៃល្វែងពីរ មន្ត្រីឧទ្យានុរក្សស្នាក់ការទួលថ្មកែវ បានចុះល្បាតនៅចំណុចអូរអញ្ចាញ ចំណុចព្រៃគុយ និងចំណុចវាលក្បាលដំរី និងមន្ត្រីឧទ្យានុរក្សស្នាក់ការត្រពាំងព្រីង បានចុះល្បាតផងដែរ ដល់ចំណុចអូរកណ្តុល។

ដោយឡែក នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីឧទ្យានុរក្សស្នាក់ការតាកឹង បានចុះល្បាតដល់ចំណុចគោលផ្ចឹក ជួបបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់ ដោយបានដកហូតបានអាវុធកែច្នៃ០១ដើម មករក្សាទុកនៅទីចាត់ការតាកឹង ខណៈដែលមន្រ្តីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពព្រះវិហារ រួមជាមួយសហគមន៍តំបន់ការពារធម្មជាតិអាផ្លោញភ្នំដី និងសហគមន៍តំបន់ការពារធម្មជាតិព្រៃក្តារ បានចុះល្បាតដល់ចំណុចព្រៃសហគមន៍ព្រៃក្តារ និងចំណុចអាផ្លោញភ្នំដី ដកហូតអន្ទាក់០៦ខ្សែ មករក្សាទុកស្នាក់ការអូរក្រូច។

ចំណែកឯនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ មន្រ្តីឧទ្យានុរក្សស្នាក់ការដំណាក់ហ្លួង សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិប្រាសាទឈើទាលកោង បានចុះល្បាតដល់ចំណុចភ្នំកូនដំរី ជួបទីតាំងសន្និធិឈើមួយកន្លែង ដែលបានរក្សាទុកឈើសន្លឹកប្រភេទសុក្រម លុះល្បាតដល់ចំណុចអន្លង់ញ៉ក ដកហូតអាវុធកែច្នៃ០១ដើម ហើយវត្ថុតាងត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការដំណាក់ហ្លួង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់