នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាននៅទីស្តីការក្រសួងបរិស្ថានដោយមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំជាព្រះសង្ឃ មន្ត្រីនៃក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កិច្ចប្រជុំពិគ្រោះយោបល់ នេះមានគោលបំណងពិនិត្យនិងពិភាក្សា ប្រមូលធាតុចូលលើមាតិកា ខ្លឹមសារគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថាននៅកម្ពុជា ក៏ដូចជាពិនិត្យពិភាក្សាលើលក្ខណៈវិនិច្ឆ័យ សូចនាករដែលត្រូវអនុវត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វត្តអារាមដើរតួនាទីសំខាន់ក្នុងការបណ្តុះស្មារតីទទួលខុសត្រូវនិងស្រឡាញ់បរិស្ថានក្នុងចំណោមព្រះសង្ឃ និងពុទ្ធបរិស័ទ ជាមជ្ឈមណ្ឌលនៃការអប់រំ ការផ្លាស់ប្តូរឥរិយាបថមនុស្សគ្រប់រូបតាមឱវាទព្រះសម្មាសម្ពុទ្ធ។ វត្តអារាមមេត្រីបរិស្ថានគឺជាកន្លែងគំរូផ្តល់តម្លៃលើកិច្ចគាំពារបរិស្ថាន ការការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ។ ឯកឧត្តមបង្ហាញក្តីសង្ឃឹមថា តាមរយៈការអនុវត្តមេត្រីភាពបរិស្ថាននៅតាមវត្តអារាមនានា នោះប្រជាពលរដ្ឋនឹងកាន់តែទទួលបានយ៉ាទូលំទូលាយពីគោលការណ៍នៃមេត្រីភាពបរិស្ថាន ចូលរួមប្រែក្លាយពីចំណេះដឹងទៅជាការប្រតិបត្តិបរិស្ថាននៅក្នុងសង្គមកម្ពុជាយើង។ ឯកឧត្តម រដ្ឋលេខាធិការបានថ្លែងថា ដោយបានមើលឃើញពីសក្តានុពលដ៏ធំធេង និងដ៏តឹងមាំនៃតួនាទីព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ក្រសួងបរិស្ថានបានសហការជាមួយ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈរៀបចំចងក្រងគោលការណ៍ណែនាំស្តីពីវត្តអារាមមេត្រីបរិស្ថានដើម្បីជាមគ្គុទ្ទេសក៏រួមមួយសម្រាប់ការប្រតិបត្តិមេត្រីបរិស្ថាន។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់