ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តសៀមរាបឯកឧត្តម ជា ចន្ទន៏ធូ អគ្គលេខាធិការរង និងលោកបណ្ឌិត ហាក់ ម៉ៅ បានដឹកនាំមន្ត្រីនាយកដ្ឋាននិងបុគ្គលិកគម្រោងធ្វើទស្សនកិច្ចសិក្សាទៅសួនកេសរកូលព្រៃ និងចូលរួមដាំកូនឈើបេងចំនួនប្រមាណ 50ដើម នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោយមានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថាននិងឧទ្យានុរក្សខេត្តសៀមរាបនិង មន្ត្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិសរុបចំនួន 50នាក់ ក្នុងនោះស្ត្រីចំនួន ១៦នាក់។

ទស្សកិច្ចសិក្សានិងពិធីដាំកូនឈើនេះស្របពេលនឹងកម្មវិធីសិក្ខាសាលាវិបស្សនារបស់កម្មវិធី និងគម្រោងដែលអនុវត្តដោយនាយកដ្ឋានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងក.ជ.អ.ច.បានស្នើឱ្យនាយកដ្ឋានប្រែប្រួលអាកាសធាតុពិនិត្យលទ្ធភាពដើម្បីគាំទ្រក្នុងការដាំកូនឈើធ្វើជារបងសួនកេសរកូលនេះមានទំហំ2020ហិកតា និងការជួយសាងសង់ទ្វារទឹកចំនួនបីដើម្បីរក្សាទឹកទុកស្រោចស្រពនិងប្រើប្រាស់នៅក្នុងសួន។

ព័ត៌មានបន្ថែម

កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល
ថ្ងៃ ចន្ទ, 24 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ពីចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសប្រេស៊ីល